• ៣ប្រកួតពិសេសរាត្រីនេះនៅ Euro 2020 ក្នុងនោះដែរអ៊ុយក្រែន ប៉ះម៉ាសេដូនី ចាប់ផ្តើមមុនគេ!

    (អាំស្ទើដាំ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុប European Championship 2020 នឹងឈានចូលការប្រកួតថ្ងៃទី០៦ នារាត្រីថ្ងៃព្រហស្បតិ៍នេះ ដោយបន្តមាន ៣គូពិសេសផងដែរនៃការប្រជែងសន្សំពិន្ទុក្នុងជុំទី២ ពីក្នុងពូល B និងពូល C ដោយក្នុងនោះអ៊ុយក្រែន ប៉ះម៉ាសេដូនីចាប់ផ្តើមមុនគេ។

    *គូទី១៖ អ៊ុយក្រែន ប៉ះម៉ាសេដូនី ចាប់ផ្តើមម៉ោង ០៨៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល C ក្នុងកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

    *គូទី២៖ ប៊ែលហ្សិក ប៉ះដាណឺម៉ាក ចាប់ផ្តើមម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B ធ្វើឡើងក្នុងកីឡដ្ឋាន Parken ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

    *គូទី៣៖ ហូឡង់ ប៉ះអូទ្រីស ចាប់ផ្តើមម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល C នៅក្នុងកីឡដ្ឋាន Johan Cruijff Arena ស្ថិតក្នុងទីក្រុង Ajax ប្រទេសហូឡង់។

    គួរបញ្ជាក់ផងថា គិតមកទល់ពេលនេះបានរកឃើញ ១ក្រុមហើយដែលបានកក់កៅអីវគ្គ ១៦ក្រុមមុនគេនៅ Euro 2020 គឺជម្រើសជាតិអាសូរីអ៉ីតាលី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា និងស៊ុតបញ្ចូលទីគូប្រកួតបាន ៦គ្រាប់ដោយមិនរបូតសូម្បី ១គ្រាប់ឡើយ ពីការប្រកួតសន្សំពិន្ទុនៃពូល A របស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ