• តុលាការអន្តរជាតិ ICC ចង់បើកការស៊ើបអង្កេតលើករណីបង្រ្កាបគ្រឿងញៀនបាញ់សម្លាប់មនុស្ស នៅហ្វីលីពីន

    តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងកំឡុងពេលបង្ក្រាបគ្រឿងញៀនដ៏ខ្លាំងក្លាដែលដឹកនាំដោយរដ្ឋាភិបាលហ្វីលីពីន។

    ICC ធ្លាប់បានបើកការស៊ើបអង្កេតបឋមទៅនឹងសង្គ្រាមគ្រឿងញៀននៅឆ្នាំ ២០១៨ ដោយធ្វើឱ្យ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ភ្លាមៗបន្ទាប់ពីនោះ។

    ប្រជាជនស៊ីវិលរាប់ពាន់នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្រោមយុទ្ធនាការនេះ។ ទិន្នន័យជាតិបានបង្ហាញថាមានមនុស្សស្លាប់ជាង ៦ពាន់នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សអន្តរជាតិបានព្រមានជាយូរមកហើយថាតួលេខអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះឆ្ងាយណាស់។

    អ្នកនាំពាក្យប្រធានាធិបតីលោក Duterte បាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតណាមួយរបស់ ICC ទេចាប់តាំងពីប្រទេសហ្វីលីពីន លែងជាសមាជិក។ ការបង្ក្រាបគ្រឿងញៀនដ៏ចម្រូងចម្រាសបានធ្វើឱ្យមានការថ្កោលទោសជាអន្តរជាតិជាច្រើនឆ្នាំរួមទាំងអង្គការសហប្រជាជាតិផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ