ជាទីមោទនភាពរបស់សាកលវិទ្យាល័យនៅមួយនៅកម្ពុជា ដែលត្រូវបានគណៈកម្មការសម្ព័ន្ធសកលវិទ្យាល័យពិភពលោកដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក (WURI 2021/ The World’s Universities Ranking with Real Impact 2021) ប្រកាសផ្ដល់ចំណាត់ថា្នក់ សាកលវិទ្យាល័យជាតិគ្រប់គ្រង ចូលក្នុងលំដាប់ Top 50 University Ranking លើកម្មវិធីសិក្សា៣ប្រភេទដែលសម្រេចបាននូវនវានុវត្តន៍ឆ្នើម ក្នុងនោះរួមមាន ៖
១) កម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit)
២) កម្មវិធីសិក្សាបណ្ដុះតម្លៃសីលធម៌សង្គម (Ethical Value) និង
៣) កម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ (Crisis Managment) ក្នុងចំណោមសកលវិទ្យាល័យល្បីៗលើពិភពលោក៕