• អត្តពលិក អាចត្រូវបានដកចេញពី Tokyo Olympics ប្រសិនបើបំពានវិធានបង្ការ COVID-19

    (តូក្យូ)៖ ក្រុមអត្តពលិក និងមន្ត្រី ដែលបំពានវិធានបង្ការជំងឺ COVID-19 ដែលមានចែងនៅក្នុងការបោះពុម្ពលើកទី៣ និងលើកចុងក្រោយ នៃសៀវភៅ Tokyo 2020 អាចត្រូវបានដកចេញពីការប្រកួត នៃព្រឹត្តិការណ៍នេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

    ការបោះពុម្ពលើកទី៣ នៃសៀវភៅ, ដែលបានចេញផ្សាយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC), គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងគណៈកម្មាធិការរៀបចំ Tokyo 2020 នោះ, បានបន្ថែមជាង១០ទំព័រទៀត បើធៀបនឹងការបោះពុម្ពលើកទី២។ ភាគច្រើននៃមាតិកា គឺស្តីពីការធ្វើតេស្ត, ផលវិបាក និងទណ្ឌកម្ម។

    សៀវភៅបោះពុម្ពថ្មី ដែលបានធ្វើបច្ចុប្បន្នភាពនេះ បានគូសបញ្ជាក់ថា អាចមានវិធានការ ឬទណ្ឌកម្ម ដែលបានដាក់ចេញដោយអង្គភាពរៀងៗខ្លួន ឬអាជ្ញាធរជប៉ុន ស្របតាមវិធាន និងបទប្បញ្ញត្តិរៀងៗខ្លួន។

    លោក Hidemasa Nakamura ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការកណ្តាល Tokyo 2020 បានបង្ហាញការជឿជាក់ថា សៀវភៅ នឹងត្រូវបានគោរពតាមយ៉ាងរឹងតឹង ដោយអ្នកចូលរួម។

    លោកបានលើកឡើងថា «អាទិភាពសំខាន់បំផុត នៃ Tokyo 2020 Games គឺសុវត្ថិភាព, ហើយសៀវភៅ គឺជាគន្លឹះនៃគោលបំណងនោះ, ខ្ញុំជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការ របស់អ្នកចូលរួមគ្រប់គ្នា សៀវភៅលេងទាំងនេះ នឹងចាក់គ្រឹះសម្រាប់ព្រឹត្តិការណ៍ ដែលមានសុវត្ថិភាពនិងសន្តិសុខ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ