• សុខចិត្តលក់ម៉ូតូឪពុកទិញសំបុត្រយន្តហោះ ដើម្បីជួបសង្សារក្នុងហ្គេមអនឡាញ តែទីបំផុត…

    សិស្សសាលាម្នាក់ នៅខេត្ត Jambi ប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តលក់ម៉ូតូឪពុក បានលុយ ១៤០៦ដុល្លារ យកទៅទិញសំបុតយន្តហោះឡើងទៅ ក្រុង Jakarta ដើម្បីជួបបុរសសង្សារដែលស្រលាញ់គ្នាក្នុងហ្គេមអនឡាញ តែលទ្ធផលគួរឱ្យខកចិត្តជាខ្លាំង។

    វីដេអូរបស់ក្មេងស្រីខាងលើ និយាយអមដោយទឹកភ្នែកនៅឯព្រលានយន្តហោះ ដោយគ្មានសាច់ញាតិ កំពុងផ្ទុះការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គម Instagram ព្រោះតែបុរសក្នុងក្ដីស្រមៃ ដែលជាគូស្នេហ៍តែងកំដរនាងលេងហ្គេម Free Fire បដិសេធមិនចង់ជួបនាង ខណៈនាងរៀបឡើងជើងហោះហើរទៅហើយ។

    ក្រោយបុគ្គលិកនៅអាកាសយានដ្ឋាន សួរនាំពីហេតុការណ៍នេះរួច ក៏បានទាក់ទងទៅឪពុកម្ដាយរបស់នាង និងផ្អាកជើងហោះហើរនេះជាបន្ទាន់។

    “ទាំងនេះជាមេរៀនមួយសម្រាប់ក្មេងស្រីចងចាំ ចូលកុំឆាប់ទុកចិត្តនរណាម្នាក់លឿនពេក” នេះជាការលើកឡើងរបស់អ្នកប្រើបណ្ដាញសង្គម Instagram ម្នាក់មានគណនីឈ្មោះ Chika_ocha ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ