• «ដង្កូវដួងសោម» មានទីផ្សារខ្ពស់ អាចជួយជីវភាពពលរដ្ឋក្នុងតំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ ក្នុងខេត្តព្រះវិហារ

    ដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ជាអាហារដ៏ឆ្ងាញ់សម្រាប់ដួងសោម រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគមសោមជាអាហារ មុនវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។

    ដួងសោម ជាអាហារធម្មជាតិដ៏ឆ្ងាញ់ មានលក់នៅតាមភោជនីយដ្ឋានមួយចំនួននៅខេត្តកំពង់ធំ និងព្រះវិហារ និងនៅទីក្រុងភ្នំពេញ នៅរដូវកាលប្រមូលផលក្នុងខែសីហា-កញ្ញា។ ដួងសោម មានតម្លៃពី ១ម៉ឺន២ពាន់ទៅ២ម៉ឺនរៀល ក្នុងមួយគ្រាប់។

    ប្រជាសហគមន៍ជីឱកបឹងប្រីយ៍ បានប្រមូលដួងសោមជាប្រពៃណីរបស់ខ្លួន តែមិនបានទទួលទានខ្លួនឯងទេ ដោយសារមានតម្រូវខ្ពស់នៅលើទីផ្សារ។ ជាទូទៅ ដួងសោមត្រូវប្រមូលមកទាំងគុលដើមសោម ដែលអាចរក្សាទុកបាន ២-៣ សប្តាហ៍បន្តទៀត មុនយកដួងសោមចេញមកធ្វើជាអាហារ។ ក្រសួងបរិស្ថានបាន និងកំពុងជំរុញការដាំដើមសោមបន្ថែម នៅក្នុងផ្ទៃដីសហគមន៍គោលដៅ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ ពីដួងសោម។

    តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា ជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឱ្យរៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គ ជារៀងរាល់ឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ