• Messi រកបាន ១គ្រាប់ តែអាហ្សង់ទីននៅតែមិនអាចយកឈ្នះឈីលីបាននៅ Copa America 2020

    (រីយ៉ូ)៖ Lionel Messi ធ្វើបាន ១គ្រាប់នៅនាទី៣៣ ដែលជាគ្រាប់នាំមុខឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ជាមួយឈីលី (ស៊ីលី) ពីការប្រកួតសន្សំពិន្ទុពូល A ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ។

    មុនការប្រកួតមកដល់ផងដែរ ក្រុមទាំងពីរក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់អតីតវីរៈបុរសអាហ្សង់ទីន Diego Maradona ផងដែរ ដែលបានទទួលមរណភាពកាលពីឆ្នាំទៅ។

    ១គ្រាប់របស់ខ្សែប្រយុទ្ធ Messi ដែលបានកំពុងប្រកបអាជីពក្នុងក្លិបអេស្ប៉ាញ FC Barcelona នោះ កើតឡើងនៅនាទី៣៣ ពីការទាត់បាល់ពិន័យ free kick ចូលទីយ៉ាងស្អាតដែលជាគ្រាប់បាល់ទី៧៣ ក្នុងក្រុមជម្រើសជាតិរបស់គេ នៅមុនពេលកីឡាករ Eduardo Vargas ជួយស្រោចស្រង់ឲ្យឈីលី យកបាន ១ពិន្ទុមកវិញតាមរយៈស៊ុតបញ្ចូលទីបាន ១គ្រាប់នៅនាទី៥២ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

    នេះជាការប្រកួតពាន Copa America លើកទី៤៧ ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិជំងឺ COVID-19 ដែលតាមគម្រោងត្រូវធ្វើនៅសហម្ចាស់ផ្ទះកូឡុំប៊ី និងអាហ្សង់ទីនដោយមាន ១០ប្រទេសចូលរួមចែកចេញជា ២ពូល (ពូល A និង B) តែក្រោយមកក៏ត្រូវបាន CONMEBOL ដកសិទ្ធិវិញ ដោយសារបញ្ហាអសន្តិសុខ និងជំងឺកូវីដ១៩ បានកំពុងរីករាលដាលនៅឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ