• អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះទៅទាំងយប់ដើម្បីត្រួតពិនិត្យ និងបើកលុយឲ្យកម្មករសិន បន្ទាប់ពីឃាត់ខ្លួនអ្នកម៉ៅការ KMB ដែលមិនបើកលុយឲ្យពួកគាត់

    (ប៉ោយប៉ែត)៖ នៅយប់ថ្ងៃទី១៤ ខែមិថុនានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Poipet Satellite City ជាប់នឹងព្រំដែនថៃទាំងយប់ ដើម្បីត្រួតពិនិត្យបើកប្រាក់ជូនបងប្អូនកម្មករ ខណៈអ្នកម៉ៅការត្រូវបានអាជ្ញាធរឃាត់ខ្លួន។

    អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប, អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានថ្លែងសារលើទំព័រហ្វេសប៊ុកមុននេះបន្តិថា៖ «ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃក្នុងគំរោងទីក្រុងរណប Poipet Satellite City ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ KMB ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះ មិនបើកប្រាក់ឲ្យកម្មករ»។

    បើតាមអ្នកឧកញ៉ា, ក្រុមហ៊ុនបានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការនោះ បែរជាមិនបើកឲ្យកម្មករទៅវិញ ដែលធ្វើឲ្យកម្មករយល់ច្រលំមកលើក្រុមហ៊ុន អ្នកឧកញ៉ា។

    អ្នកឧកញ៉ាបានបញ្ជាក់ថា «តែទោះជាយ៉ាងខ្ញុំបានឲ្យក្រុមការងារចេញលុយផ្ទាល់ខ្លួន បើកបញ្ចប់ឲ្យកម្មករសិន។ ចំពោះក្រុមហ៊ុនម៉ៅការ KMB យើងបន្តនីតិវិធីដោះស្រាយតាមក្រោយ»។

    សូមរំលឹកផងដែរថា ថ្មីៗនេះផ្ទុះការតវ៉ាពីបងប្អូនកម្មករបំរើការងារឲ្យគម្រោងទីក្រុងរណប Poipet Satellite City របស់មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថាមិនបានបើក លុយឲ្យកម្មករ។ ភ្លាមៗនោះ អ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ ដើម្បីមកទទួលខុសត្រូវ។

    គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤០០០ហិចតានោះ បានម៉ៅការទៅឲ្យក្រុមហ៊ុន KMB សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖ កាស៉ីណូ សណ្ឋាគារ រីសត ខុនដូ និងអាគារពាណិជ្ជកម្មជាច្រើនទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ