• អតីតខ្សែការពារ Juventus លោក Montero ត្រូវបានតែងតាំងដឹកនាំក្លិប San Lorenzo របស់អាហ្សង់ទីន

    (អាយរេស)៖ អតីតកីឡាករក្លិបអ៉ីតាលី Juventus និងជាខ្សែការពារលំដាប់អន្តរជាតិអ៊ុយរ៉ាហ្គាយ លោក Paolo Montero បានចុះកិច្ចព្រមព្រៀងមួយ ក្នុងការទទួលបន្ទុកដឹកនាំក្លិបកម្រិតកំពូលរបស់អាហ្សង់ទីន San Lorenzo។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ។

    បុរសវ័យ ៤៩ឆ្នាំខាងលើនេះបានចុះកិច្ចសន្យាជាមួយលោក Mauro Cetto ប្រធានផ្នែកកីឡារបស់ក្លិប San Lorenzo ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីននៅដើមសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមជាផ្លូវការនូវតួនាទីរបស់លោកជាគ្រូបង្វឹក។

    «លោក Mauro បានទាក់ទងខ្ញុំកាលពីសប្តាហ៍មុន ថាលោកចង់បានខ្ញុំធ្វើជាអ្នកចាត់ការទូទៅ។ ថ្ងៃម្សិលមិញ លោកបានទូរសព្ទមកខ្ញុំថា គ្រប់យ៉ាងត្រូវបានបញ្ជាក់»។ នេះបើតាមសំដីលោក Montero ថ្លែងប្រាប់ស្ថានីយវិទ្យុ Sport 890 នាថ្ងៃសុក្រ។

    លោកថា «យើងបានជជែកគ្នាម្តងទៀត នាថ្ងៃនេះ ដើម្បីពិភាក្សាពីពេលវេលាដែលខ្ញុំត្រូវចាប់ផ្តើម។ ខ្ញុំរីករាយណាស់»។

    គួររំលឹកថា លោក Montero ជាគ្រូបង្វឹកថ្មីនៃក្លិប San Lorenzo ដែលបានបញ្ចប់ជាកីឡាករម្នាក់ ក្នុងរដូវកាល ២០០៥-២០០៦ ដោយចំណាយពេល ១៣ឆ្នាំលេងនៅក្លិបក្នុងប្រទេសអ៉ីតាលីជាមួយ Juventus និង Atalanta៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ