• កំពូលតារាចម្រៀង Beyoncé បង្ហោះសារយ៉ាងកក់ក្តៅ ទៅកាន់កូនភ្លោះរបស់នាង ក្នុងថ្ងៃខួបកំណើត៤ឆ្នាំ

    (អាមេរិក)៖ កំពូលតារាចម្រៀងស្រីរបស់អាមេរិក វ័យ៣៦ឆ្នាំ ដែលធ្លាប់ទទួលបានពានរង្វាន់ Grammy Award រហូតដល់២៨ដង គឺ Beyoncé ថ្មីៗនេះបានបង្ហោះសារមានអត្ថន័យយ៉ាងកក់ក្តៅមួយ នៅលើវែបសាយផ្ទាល់ខ្លួន ដោយបានជូនពរទៅកាន់កូនភ្លោះទាំងពីររបស់នាងគឺ Rumi និង Sir ក្នុងថ្ងៃខួបកំណើត៤ឆ្នាំរបស់ពួកគេ។ នេះបើតាមការចេញផ្សាយពីគេហទំព័រ People នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

    ភរិយារបស់កំណូលតារាចម្រៀងរ៉េបល្បី Jay-Z រូបនេះបានសរសេរសារថា «អ្វីទៅដែលប្រសើរជាអំណោយ… អបអរសាទរថ្ងៃខួបកំណើត Rumi និង Sir»។

    គួរជម្រាបថា ប្តីប្រពន្ធកំពូលតារាចម្រៀង Beyoncé និង Jay-Z ព្រមទាំងកូនច្បងរបស់ពួកគេ គឺ Blue Ivy វ័យ៩ឆ្នាំ បានស្វាគមន៍កូនភ្លោះ Rumi និង Sir នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ ប្តីរបស់ Beyoncé ធ្លាប់បានពន្យល់ថាឈ្មោះកូនភ្លោះរបស់ពួកគេគឺមានអត្ថន័យរៀងៗខ្លួន ពោល «Rumi» គឺប្រៀបបានជាកំណាព្យដែលគ្រួសារមួយនេះពេញចិត្តបំផុត ដូច្នេះដាក់ទៅឲ្យកូនស្រី ខណៈ Sri ប្រៀបបានជាបុរសដែលដើរចេញមក ដូច្នេះដាក់ឲ្យកូនប្រុសតែម្តង។

    បើគេនៅចាំមិនភ្លេច នៅអំឡុងឆ្នាំ ២០២០ កូនស្រីច្បងរបស់ កំពូលតារាចម្រៀង Beyoncé និង Jay-Z គឺក្មេងស្រី Blue Ivy ជាប់ក្នុងបញ្ជីឈ្មោះ ជាក្មេងដែលមានលុយច្រើនបំផុត នៅសហរដ្ឋអាមេរិក។ ជាការពិតហើយគ្មានជីវិតណា សំណាងជាងការដែលបានកើតជាកូនអ្នកមានឡើយ ខណៈក្មេងស្រីម្នាក់នេះគឺជាកូនស្រីរបស់តារាងចម្រៀងដ៏ល្បីល្បាញ គឺលោកស្រី ប៊ីយ៉ន់សេ (Beyoncé) និងលោក ចេ ហ្សិត (Jay-Z)។ គេជឿថា ប្ល៊ូ អីវី មានលុយខ្ទង់១០០០លានដុល្លារ ហើយលុយនេះតែងតែកើនឡើងជាលំដាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ