• អាជ្ញាធរសម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ៤៥ខ្នង នៅមូលដ្ឋានឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីមានពលរដ្ឋឆ្លងជំងឺកូវីដ

    (កំពង់ចាម)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នងផ្ទះ នៅក្នុងភូមិចំនួន១១ភូមិ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន។ នេះបើតាមសេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

    ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្ដកំពង់ចាម បានសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ ដោយមូលហេតុមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ