មហាជនមួួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ក្មេងប្រុសម្នាក់ គេតែងហៅថា អាហុង កំព្រាឪពុកម្ដាយ គ្មានសាច់ញាតិ តែងដើរត្រាច់ចរគ្មានគោលដៅ នៅក្នុងទីក្រុងភ្នំពេញ ពេលនេះបានស្លាប់ហើយ ។ មូលហេតុនៅពីក្រោយការស្លាប់ក្មេងប្រុសកម្សត់រូបនេះ គឺបណ្ដាលមកពី កាលបីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ក្មេងប្រុសរូបនេះ បានឡើងតោងឡានសណ្ដោងម៉ាសុីនភ្លេីង និងបានលោតចុះមកក្រោយ ក៏ស្រាប់តែត្រូវកន្ទុយខាងក្រោយអូសកិនជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ពេលនេះសពរបស់កុមារា ហុង ត្រូវបានបូជារួចរាល់ហើយ នៅវត្តមួយកន្លែងក្នុងខណ្ឌសែនសុខ ហើយចំពោះរថយន្តដែលបង្ក ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមឱ្យវិញ្ញាណក្ខន្ធកុមារា ហុង បានទៅកាន់សុគតិភព និងសូមឱ្យជាតិក្រោយកើតមកមានគ្រួសារ ឪពុកម្ដាយ មានជីវិតល្អប្រសើរ កុំឱ្យអភ័ព្វដូចជាតិនេះទៀត ៕