• ម្ចាស់សំឡេងដើម Hey Siri តាំងពីលើ iPhone 4s មក

    Hey Siri ជាកម្មវិធីជំនួយការដ៏មានសារៈសំខាន់មួយ ដែលបញ្ជារដោយសំឡេង។ Apple បង្កើតវាឡើងនៅ ឆ្នាំ២០១១ បានបំពាក់លើ iOS 5 សម្រាប់ប្រើជាមួយនឹង iPhone 4S។

    បើនិយាយពី Siri ពិតណាស់ អ្នកប្រាកដជាធ្លាប់លឺសំឡេងមនុស្សស្រីម្នាក់ឆ្លងឆ្លើយទៅមកៗ ជាមួយម្ចាស់ iPhone។ ម្នាក់នោះហើយជាម្ចាស់សំឡេងដើមនៃ មុខងារ Hey Siri ដោយគាត់មានឈ្មោះថា Susan Alice Bennett ជាជនជាតិអាមេរិច មានវ័យ ៧១ឆ្នាំ (នៅរស់)។

    លោកស្រី Susan ត្រូវបានថតសំឡេងសម្រាប់ មុខងារ Siri តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដោយកាលនោះគាត់មិនដឹងថា គាត់ថតសំឡេង តាម Script រាប់សិបសន្លឹកយកទៅធ្វើអីផង រហូតដល់មុខងារនេះប្រកាសចេញនៅ ឆ្នាំ២០១១។

    គួរបញ្ជាក់ថា លោកស្រី Susan មិនត្រឹមតែជាតារាបញ្ចូលសំឡេងអាមេរិចនោះទេ គាត់ក៏ជាអតីតតារាចម្រៀងបម្រុង សម្រាប់ តារា Roy Orbison និង Burt Bacharach ថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ