• យន្តហោះយោធាមីយ៉ាន់ម៉ា ធ្លាក់នៅភាគកណ្តាលប្រទេស, មនុស្ស១២នាក់ស្លាប់!

    (ណៃពិដោ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅក្បែរទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

    យន្តហោះយោធាខាងលើបានធ្លាក់នៅក្បែរទីក្រុង ម៉ាន់ដាឡាយ (Mandalay) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារពន្លត់អគ្គីភ័យនៃទីក្រុង Mandalay គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បានផ្តាច់ជីវិតមនុស្ស ១២នាក់។

    ភ្លាមៗបែបនេះគេពុំទាន់ច្បាស់ថា តើជនរងគ្រោះទាំង ១២នាក់ គឺជាចំនួនមនុស្សសរុបទាំងអស់ដែលបានធ្វើដំណើរ នៅលើយន្តហោះយោធាខាងលើនេះ ឬមួយក៏យ៉ាងណាឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ