• ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀត

    (ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន១នាក់។

    អ្នកវិជ្ជមានកូវីដ១៩ ថ្មីទាំង១៩នាក់រួមមានដូចខាងក្រោម៖

    ១៖ ស្រុកបាភ្នំ ចំនួន ៧នាក់
    ២៖ ស្រុកពាមជរ ចំនួន ៤នាក់
    ៣៖ ស្រុកមេសាង ចំនួន ៣នាក់
    ៤៖ ស្រុកពាមរក៍ ចំនួន ១នាក់
    ៥៖ ស្រុកព្រះសេ្តច ចំនួន ១នាក់
    ៦៖ ស្រុកពោធិ៍រៀង ចំនួន ១នាក់
    ៧៖ ស្រុកពារាំង ចំនួន ១នាក់
    ៨៖ មកពីខេត្តកណ្ដាល ចំនួន ១នាក់

    បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

    រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ឬប្រយោលជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ