• ថៃ សម្រុកចាក់វ៉ាក់សាំងមួយថ្ងៃបាន ៣សែនដូស ត្រៀមបើកប្រទេសឡើងវិញនៅដើមឆ្នាំក្រោយ

    កាលពីថ្ងៃច័ន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃ បានសម្រេចគោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន ៣០ម៉ឺនដូស ជូនប្រជាជនក្នុងថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

    លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថាវាជាថ្ងៃប្រវត្តិសាស្ត្រមួយដោយប្រទេសថៃបានចាប់ផ្តើមសញ្ញាល្អប្រឆាំងនឹងមេរោគឆ្លងដ៏អាក្រក់នេះ។ វ៉ាក់សាំងពីរប្រភេទត្រូវបានប្រើនៅថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការ ពោលគឺ Sinovac របស់ចិន និង AstraZeneca ដែលត្រូវបានផលិតដោយផ្ទាល់នៅក្នុងប្រទេសថៃ។ វ៉ាក់សាំងទាំងពីរប្រភេទនេះ ត្រូវការចាក់ចំនួនពីរដូសដើម្បីឱ្យមានប្រសិទ្ធិភាពពេញលេញ ហើយរដ្ឋាភិបាលកំពុងរំពឹងថានឹងបញ្ចប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជំហានដំបូង នៅចុងខែកញ្ញាខាងមុខនេះ។

    លើសពីនេះទៀត រដ្ឋាភិបាលថៃ កំពុងមានផែនការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១០០លានដូស ដើម្បីចាក់ប្រជាជនចំនួន ៥០ លាននាក់ ឬប្រហែល ៧០% នៃចំនួនប្រជាជនសរុបនៅត្រឹមចុងឆ្នាំ ២០២១នេះ ដើម្បីត្រៀមសម្រាប់ការបើកប្រទេសឡើងវិញនៅខែមករា ឆ្នាំក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ