• ថៃ៖ «អ្នកទទួលសេវាចាក់វ៉ាក់សាំង Moderna នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយជាង ១២០ដុល្លារ»

    (បាងកក)៖ ទីបំផុតតម្លៃត្រូវបានគេដឹងច្បាស់ហើយ សម្រាប់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ដោយអ្នកទៅទទួលការចាក់សម្រាប់ពីរដូសពេញ នៅតាមមន្ទីរពេទ្យឯកជន នឹងត្រូវចំណាយប្រមាណ ៣,៨០០បាត ឬស្មើនឹង ១២១.៧៩ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។

    បើតាមសារព័ត៌មានដដែល តម្លៃ ៣,៨០០បាតខាងលើនេះ គឺបូករួមទាំងវ៉ាក់សាំងពីរដូស, សេវាចាក់នៅមន្ទីរពេទ្យ និងការធានារ៉ាប់រង។ វ៉ាក់សាំង Moderna នឹងត្រូវនាំចូលមកកាន់ប្រទេសថៃ តាមរយៈក្រុមហ៊ុនរដ្ឋ GPO នៅអំឡុងខែតុលា ឆ្នាំ២០២១ ហើយសម្រាប់តម្លៃរបស់វានឹងត្រូវរក្សាឲ្យដូចគ្នា នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដែលផ្តល់សេវាចាក់ជូនប្រជាជន។

    គួរបញ្ជាក់់ថា សមាគមមន្ទីរពេទ្យឯកជននៅក្នុងប្រទេសថៃ បានបញ្ជាទិញវ៉ាក់សាំង Moderna ពីក្រុមហ៊ុនរដ្ឋថៃ GPO ប្រមាណ ១០លានដូស ហើយបើតាមព័ត៌មានបន្ថែម វ៉ាក់សាំង Moderna ដែលនឹងមកដល់លើកដំបូង នៅអំឡុងខែតុលាខាងមុខនេះ គឺមានចំនួន ០៤លានដូស ខណៈ ០១លានដូសទៀតនឹងមកដល់ នៅអំឡុងដើមឆ្នាំ២០២២ និង ០៥លានដូសចុងក្រោយ នឹងមកដល់នៅចុងឆ្នាំដដែល។

    គិតត្រឹមចុងសប្តាហ៍មុន ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤.១៩លានដូសជូនប្រជាជន ក្នុងនោះប្រជាជន ២.៨១លាននាក់បានចាក់ ១ដូស (៤.១% នៃប្រជាជនសរុប) និង និង ១.៣៤លាននាក់បានចាក់គ្រប់ដូស (១.៩% នៃប្រជាជនសរុប)។ នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ប្រទេសថៃបានប្រកាសចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដោយរំពឹងថា សន្ទុះនៃការចាក់នឹងកើនឡើងខ្លាំង ជាពិសេសនៅទីក្រុងបាងកក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ