• កសិករខ្មែរចិញ្ចឹមខ្យងជំពុះទា អាចរកចំណូលបានមិនធម្មតា ក្រោយទទួលបានការពេញនិយមខ្លាំង

    ខ្យងចំពុះទា កំពុងពេញនិយមនៅខេត្តកោះកុង ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា ជាមធ្យម ៣,១៦៣តោន ក្នុងមួយឆ្នាំ។

    ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ពាន់រៀល(៥,០០០៛) និងចំហុយបកសំបករួច មានតម្លៃ ៦ម៉ឺនរៀល (៦០,០០០៛) ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ ៤លាន ៥សែនដុល្លារទៅឋ៦លានដុល្លារ ($៤,៥០០,០០០-៦,០០០,០០០) ដុល្លាក្នុងមួយឆ្នាំ។

    បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។

    ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ