• មហាសេដ្ឋីលេខ១ពិភពលោក​ ​ត្រៀម​ធ្វើ​ជា​អ្នក​ដំណើរ​ហោះ​ទៅ​អវកាស​លើក​ដំបូង​

    លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​អវកាស​ឯកជនBlue Origin បាន​បង្ហោះ​សារ​លើ​ IG ថា៖

    ​«ខ្ញុំ​ធ្លាប់​មាន​ក្តី​ស្រម៉ៃ​ចង់​ហោះ​ទៅ​ទី​អវកាស​ ​តាំង​ពី​អាយុ ៥​ឆ្នាំម្ល៉េះ។ ​នៅ​ថ្ងៃទី ២០ កក្កដា ២០២១ ខាងមុខ ខ្ញុំនឹងសម្រេចបំណងមួយនេះជាមួយប្អូនខ្ញុំ ដែលនេះគឺជាបទពិសោធន៍ផ្សងព្រេងដ៏អស្ចារ្យបំផុត។»

    ​ក្រុមហ៊ុន​អវកាស​ឯកជន Blue Origin ​បាន​កំណត់​បេសកម្ម​មួយឈ្មោះថា New Shepard គ្រោងនឹងបាញ់បង្ហោះយានផ្ទុកអ្នកដំណើរបាន ៣ នាក់ទៅកាន់ទីអវកាសនៅ​ថ្ងៃទី ២០ កក្កដា ២០២១ ខាងមុខនេះ។ មនុស្សទីបី បន្ទាប់ពីលោក Jeff និងប្អូនប្រុស Mark Bezos កំពុងតែដេញថ្លៃប្រជែងយកកៅអីតម្លៃ ២,៨ លានដុល្លារ។

    ត្បិតថាមិនសូវល្បីល្បាញដូចក្រុមហ៊ុន SpaceX របស់លោក Elon Musk តែ Blue Origin គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយលោក Jeff តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។
    ផ្នែកខាងក្នុងគ្រាប់​រ៉ុក្កែត​ New Shepard ​នោះ​ទៀតសោតផលិតឡើងយ៉ាងទំនើបបំផុតអាចប្រើប្រាស់ឡើងវិញបាន មិនមែនបាញ់បង្ហោះរួចហើយកម្ទេចចោលនោះទេ។ បេសកម្ម​ដ៏ធំខាងលើនេះ ត្រូវបានក្រុមវិស្វករធ្វើតេស្តតាំងពីឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ជាច្រើនពាន់លានដុល្លារឯណោះ ទើបនឹងប្រកាសបាញ់បង្ហោះនៅឆ្នាំនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ