• រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៤នាក់ ដែលទើបរកឃើញតាមរយៈការធ្វើតេស្តរហ័ស

    (ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

    រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង២៤នាក់ ដែលមានរកឃើញថ្មីនេះ រួមមាន៖

    ទី១៖ ក្រុងព្រៃវែង ចំនួន៣នាក់
    ទី២៖ ស្រុកបាភ្នំ ចំនួន៦នាក់
    ទី៣៖ ស្រុកពាមជរ ចំនួន៥នាក់
    ទី៤៖ ស្រុកព្រះសេ្តច ចំនួន៤នាក់
    ទី៥៖ ស្រុកស្វាយអន្ទរ ចំនួន២នាក់
    ទី៦៖ ស្រុកមេសាង ចំនួន២នាក់
    ទី៧៖ ស្រុកពាមរក៍ ចំនួន១នាក់
    និងទី៨៖ ស្រុកកំពង់ត្របែក ចំនួន១នាក់

    បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង២៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

    ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ