(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ទីតាំងចំនួន៦កន្លែងស្ថិតក្នុងភូមិសាស្ដ្រ ស្រុកភ្នំព្រឹក ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។
ទីតាំងដែលត្រូវបិទខ្ទប់៦កន្លែងជាបណ្ដោះអាសន្ននេះ រួមមាន៖ ផ្ទះពលរដ្ឋ២ខ្នង និងតូបលក់ចាប់ហួយ១ នៅក្រុមទី១១ ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់, ផ្ទះ២ខ្នង នៅក្រុមទី៥ ភូមិបូរ ឃុំបូរ, តូបលក់មាស ប្ដូរប្រាក់ និងលក់ចាប់ហួយ នៅផ្សារបូរ ភូមិបូរ ឃុំបូរ។