• ស្លាប់២នាក់ និងផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាត ដោយសាររន្ទះបាញ់ និងខ្យល់កន្រ្តាក់នៅក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់លោក ប្រាក់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ មនុស្សចំនួន ២នាក់បានស្លាប់ ព្រមទាំងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៥៩ខ្នង ដោយគ្រោះធម្មជាតិ ស្ថិតនៅក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង។

    ក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ឱ្យដឹងទៀតថា ស្រុកដែលរងគ្រោះធម្មជាតិខាងលើនេះ មានចំនួន ៣ស្រុក ក្នុងនោះមានស្រុករលារប្អៀរ រន្ទះបាញ់ស្លាប់មនុស្ស១នាក់ ស្រុកសាមគ្គីមានជ័យ ខូចខាតផ្ទះ៤៣ខ្នង និងស្រុកកំពង់លែងឋ ស្លាប់មនុស្ស១នាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង។

    របាយការណ៍របស់សាខាកាកបាទក្រហមខេត្តឆ្នាំង ខាងលើនេះ គឺជាព័ត៌មានបឋមនៅឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ