• គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.១៧លាននាក់ ស្លាប់ជាង ៨.១៧ម៉ឺននាក់

    (កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៧១,៥០៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨១,៧០៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

    ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

    ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៖

    * ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៥៦,០៣៨នាក់ (ស្លាប់ ៥១,៦១២នាក់)
    * ហ្វីលីពីន ឆ្លងចំនួន ១,២៦៩,៤៧៨នាក់ (ស្លាប់ ២១,៨៩៨នាក់)
    * ម៉ាទ្បេស៊ី ឆ្លងចំនួន ៦១៦,៨១៥នាក់ (ស្លាប់ ៣,៣៧៨នាក់)
    * ថៃ ឆ្លងចំនួន ១៧៧,៤៦៧នាក់ (ស្លាប់ ១,២៣៦នាក់)
    * មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៣១៧នាក់ (ស្លាប់ ៣,២២៥នាក់)
    * សិង្ហបុរី ឆ្លងចំនួន ៦២,១៩៦នាក់ (ស្លាប់ ៣៣នាក់)
    * កម្ពុជា ឆ្លងចំនួន ៣៤,២៤៤នាក់ (ស្លាប់ ២៦៣នាក់)
    * វៀតណាម ឆ្លងចំនួន ៨,៧៤៧នាក់ (ស្លាប់ ៥៣នាក់)
    * ទ្បាវ ឆ្លងចំនួន ១,៩៦៣នាក់ (ស្លាប់ ៣នាក់)
    * ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ