• ខេត្តសៀមរាប រកឃើញមនុស្ស៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

    (សៀមរាប)៖ ខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដរកឃើញមនុស្សចំនួន៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកជាសះស្បើយ មានចំនួន៣នាក់។

    ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបានរដ្ឋបាលខេត្តសៀមរាប ក៏បានបង្ហាញឈ្មោះ អាសយដ្ឋានស្នាក់នៅរបស់អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះផងដែរ។

    សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន៨៣នាក់, ស្លាប់២នាក់ និង១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ