• Facebook បញ្ចប់គោលការណ៍រារាំងក្រុមអ្នកនយោបាយក្នុងការបញ្ចេញមតិ ដែលគិតថាជាការរំលោភបំពាន និងរើសអើង

    (អាមេរិក)៖ ក្រុមហ៊ុន Facebook ត្រូវបានគេដឹងថា គ្រោងនឹងបញ្ចប់គោលការណ៍ដែលរារាំងអ្នកនយោបាយក្នុងការបញ្ចេញមតិ ឬយោបល់ដែលរំលោភបំពានរើសអើង ដែលកន្លងមក Facebook បានបិទគណនីលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសារតែបានល្មើសនឹងគោលការណ៍នេះ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លងមកអ្នកនយោបាយ មិនអាចធ្វើការនិយាយស្ដី ឬបញ្ចេញមតិផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការរើសអើង មើលងាយ ឬរំលោភបំពានសិទ្ធិនរណាម្នាក់ឡើយ ប៉ុន្តែពេលនេះគឺពួកគេអាចធ្វើការបញ្ចេញមតិបានដោយសេរី។

    សារព័ត៌មាន The Washington Post និង The Verge បានចេញផ្សាយព្រមគ្នាថា Facebook នឹងប្រកាសអំពីការផ្លាស់ប្ដូរ គោលការណ៍នេះនៅក្នុងពេលឆាប់ៗ ខណៈដែលអ្នកនាំពាក្យរបស់ Facebook បានឆ្លើយបដិសេធមិនផ្ដល់មតិអ្វីឡើយ។

    ប្រភពទាំងបីខាងលើបានបន្ថែមទៀតថា ការផ្លាស់ប្ដូរគោលការណ៍ថ្មីនេះ អាចនឹងត្រូវដាក់ឱ្យប្រើជាសាធារណៈ មិនមែនតែសម្រាប់អ្នកនយោបាយនោះទេ។

    គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ គណនី Facebook របស់លោក ដូណាល់ ត្រាំ នៅមិនទាន់បើកឱ្យដំណើរការឡើងវិញនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ