• អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧២លាន ៨៩ម៉ឺននាក់ ស្លាប់ជាង ៣លាន ៧១ម៉ឺននាក់ និងជាសះស្បើយជាង ១៥៥លាន ៦០ម៉ឺននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧២,៨៩៣,៦២៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧១៦,៦១៥នាក់ និងជាសះស្បើយឡើងវិញ ១៥៥,៦០៣,៧២៣នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,១៧៤,៧៥២នាក់ ស្លាប់ចំនួន ៦១១,៦១១នាក់ និងជាសះស្បើយចំនួន ២៨, ០២៥,៥៧៥នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៨, ៥៧២,៣៥៩នាក់ ស្លាប់ចំនួន ៣៤០,៧១៩នាក់ និងជាសះស្បើយ ២៦,៥៨៨, ៨០៨នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៦,៨០៣,៤៧២នាក់ ស្លាប់ ៤៦៩,៧៨៤នាក់ និងជាសះស្បើយ ១៥,២២៨,៩៨៣នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ