• Covid-19 នៅក្នុងពិភពលោកមានចំនួនថយចុះ ១៥ភាគរយកាលពីសប្តាហ៍មុន

    អង្គការពិភពលោកមួយនេះបាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពជំងឺកូវីដ-១៩ ប្រចាំសប្តាហ៍របស់ខ្លួនថា «ចំនួនករណីឆ្លងថ្មី និងការស្លាប់ថ្មីៗបានបន្តថយចុះ ដោយមានករណីឆ្លងថ្មីជាង ៣,៥លាននាក់ និងអ្នកស្លាប់ថ្មី ៧៨ ០០០នាក់បានរាយការណ៍នៅទូទាំងពិភពលោកកាលពីសប្តាហ៍មុន ដោយមានការថយចុះ ១៥ភាគរយ និង ៧ភាគរយរៀងៗខ្លួនបើប្រៀបធៀបទៅនឹងសប្តាហ៍មុនមួយទៀត»។

    កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែឧសភា អង្គការពិភពលោកមួយនេះត្រូវបានជូនដំណឹងអំពីករណីថ្មីចំនួន ៣ ៥៥០ ៤៥៦នាក់នៅទូទាំងពិភពលោក និងករណីស្លាប់ថ្មីចំនួន ៧៨ ៦៦៧។ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ករណីឆ្លងសរុបមានចំនួន ១៦៩ ៦០៤ ៨៥៨នាក់ និងអ្នកស្លាប់សរុបចំនួន ៣ ៣៣០ ៨៣៧នាក់ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក។

    កាលពីសប្តាហ៍មុន ចំនួនករណីបានកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក (កើនឡើង ២២ភាគរយ) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (កើនឡើង ៦ភាគរយ) និងបានធ្លាក់ចុះនៅអឺរ៉ុប (ថយចុះ ២៦ភាគរយ) នៅអាស៊ីអាគ្នេយ៍ (ថយចុះ ២៤ភាគរយ) នៅអាមេរិកខាងជើង និងខាងត្បូង (ថយចុះ ២ភាគរយ) និងមេឌីទែរ៉ាណេខាងកើត (ថយចុះ ១ភាគរយ)។ អត្រាស្លាប់បានកើនឡើងនៅទ្វីបអាហ្វ្រិក (កើនឡើង ១១ភាគរយ) ប៉ុន្តែបានថយចុះនៅមេឌីទែរ៉ាណេខាងកើត (ថយចុះ ១៨ភាគរយ) នៅអឺរ៉ុប (ថយចុះ ១៧ភាគរយ) នៅអាស៊ីអាគ្នេយ៍ (ថយចុះ ៨ភាគរយ) ប៉ាស៊ីហ្វិកខាងលិច (ថយចុះ ២ភាគរយ) និងអាមេរិកខាងជើង និងខាងត្បូង (ថយចុះ ១ភាគរយ)។

    ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ មានមនុស្សជាង ៤៣០ ០០០នាក់បានឆ្លងជំងឺនេះនៅអឺរ៉ុប អ្នកជំងឺជាង ១១ ០០០នាក់បានស្លាប់។ ចំនួនករណីនៅអាមេរិកខាងជើង និងខាងត្បូងបានកើនឡើងជាង ១,១លាននាក់ក្នុងរយៈពេលដែលបានរាយការណ៍ ខណៈដែលអ្នកស្លាប់បានកើនឡើង ៣១ ០០០នាក់។ នៅអាស៊ីអាគ្នេយ៍ ក្រុមវេជ្ជបណ្ឌិតបានចុះបញ្ជីករណីជំងឺនេះជាង ១,៥នាក់ និងអ្នកជំងឺជាង ២៩ ០០០នាក់បានស្លាប់។

    ប្រទេសឥណ្ឌាមានករណីច្រើនជាងគេដែលត្រូវបានចុះបញ្ជីកាលពីក្នុងសប្តាហ៍មុន (ករណីថ្មីចំនួន ១,៣លាននាក់) បន្ទាប់មកគឺប្រទេសប្រេស៊ីល (ករណីថ្មីជាង ៤២០ ០០០នាក់) អាហ្សង់ទីន (ជាង ២១៩ ០០០នាក់) សហរដ្ឋអាមេរិក (ជាង ១៥៣ ០០០នាក់) កូឡុំប៊ី (ជាង ១៥០ ០០០នាក់) អ៊ីរ៉ង់ (ជាង ៦៩ ០០០នាក់) រុស្ស៊ី (ជាង ៦១ ០០០នាក់) បារាំង (ជាង ៦០ ០០០នាក់) តួកគី (ជាង ៥៧ ០០០នាក់) នេប៉ាល់ (ជាង ៤៧ ០០០នាក់) ឈីលី (ជាង ៤៦ ០០០នាក់) និងឥណ្ឌូណេស៊ី (ជាង ៣៩ ០០០នាក់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ