• ដល់ខែធ្លាក់ភ្លៀងខ្លាចស្ទះលូ ជប៉ុនជួយដាក់ម៉ាសុីនកាយសំរាមស្វ័យប្រវត្តិមួយកន្លែងនៅភ្នំពេញ

    នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន ​​និង លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA រួមទាំងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខសម្រាស់ស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ។

    សំរាមជាឧបសគ្គបាំងបិទសម្រាស់ស្ថានីយ៍ ធ្វើអោយលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តកទឹកក្រោមដី។

    គិតមកដល់ពេលនេះ ម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន ៤កន្លែង ក្នុងចំណោម ៥កន្លែង បានដាក់អោយដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ ១៩ ផ្លូវលេខ ១៥៤ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៣ និងមួយផ្នែកតំបន់ខាងកើតនិងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ