• ខេត្តពោធិ៍សាត់ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ០៤នាក់ មកពីព្រះសីហនុ និងភ្នំពេញ

    (ពោធិ៍សាត់)៖ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត (ស្រី០២នាក់) ក្នុងនោះមកពីខេត្តព្រះសីហនុ ០២នាក់ , រាជធានីភ្នំពេញ ០១នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ០១នាក់។

    គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១៣០នាក់ (ស្រី៦៥នាក់) ក្នុងនោះជាសះស្បើយ ចំនួន៦៣ករណី (ស្រី៣២នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦៦ករណី (ស្រី៣២នាក់)។

    គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ។ ជាមួយគ្នានោះ មន្ទីរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបន្តចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ