• ស្ត្រីមានផ្ទៃពោះវិជ្ជមានកូវីដម្នាក់ នៅខេត្តបន្ទាយមានជ័យ សម្រាលកូនដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ

    (បន្ទាយមានជ័យ)៖ ស្ត្រីមានផ្ទៃពោះវិជ្ជមានកូវីដ១៩ម្នាក់ បានសម្រាលកូនដោយជោគជ័យ នៅពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ។ នេះបើតាមលោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។

    បើតាមការអះអាងរបស់លោកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ ស្ត្រីដែលឆ្លងទន្លេម្នាក់នេះ បានយកសំណាកទៅពិនិត្យរកឃើញវិជ្ជមាន១៩ ហើយ ត្រូវបានយកមកសំរាកព្យាបាលនៅមន្ទីរពេទ្យតាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១មកម្ល៉េះ។

    លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក៏សម្រាលបានកូនស្រីមានទំងន់២.៨ក្រាម ប្រកបដោយសុខសុវត្ថិភាពទាំងម្តាយ និងកូន ហើយក្រុមគ្រូពេទ្យបន្តការតាមដានសុខភាព ជាបន្តទៀត រហូតដល់ជាសះស្បើយ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីដែលឆ្លងទន្លេបានជោគជ័យនោះមិនស្គាល់ឈ្មោះ ដឹងថាមានអាយុ២៦ឆ្នាំ។

    លោក ឡេ ច័ន្ទ សង្វាត បានថ្លែងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំ និងគ្រួសារអ្នកជំងឺក៏ដូចប្រជាពលរដ្ឋ សូមសំដែងនូវការគោរពកោតសរសើរចំពោះការតាំងចិត្តភាពអង់អាចក្លាហាន របស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំង ផ្លូវកាយផ្លូវចិត្ត ក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋរបស់យើងក្នុងសម័យកើតកូវីដ១៩នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ