• អាជ្ញាធរសម្រេចផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅផ្សាររាត្រីកំពត ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩

    (កំពត)៖ រដ្ឋបាលក្រុងកំពត បានសម្រេចផ្អាកជាបណ្ដោះអាសន្នការធ្វើអាជីវកម្មលក់ដូរគ្រប់ប្រភេទ ក្នុងផ្សាររាត្រីកំពត ស្ថិតនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩។

    ក្នុងលិខិតរបស់លោក លាង រឿនសុធី អភិបាលក្រុងកំពត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការសម្រេចផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

    រដ្ឋបាលក្រុងកំពត បានបន្ថែមទៀតថា ចំពោះប្រជាពលរដ្ឋដែលបានពាក់ព័ន្ធជាមួយអាជីវករតូបលេខ D-08, 09 ស្វាមីអ្នកស្រី នាង សុខ ត្រូវមកពិនិត្យសំណាកនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត ឬតាមរយៈលេខទូរស័ព្ទ ០១២ ៥៦ ១១ ៩៦ / ០១២ ៤៥ ៦៩ ៩០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ