• តួកគីតម្រូវឱ្យអ្នកដំណើរ មកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

    (អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសដាក់ចេញវិធានការរឹតត្បិតថ្មីមួយដោយតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចំនួន៨ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅពេលមកដល់ប្រទេសតួកគី ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមក្រសួងមហាផ្ទៃតួកគី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

    ក្រសួងមហាផ្ទៃតួកគីបានឱ្យដឹងថាអ្នកដំណើរដែលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងនោះរួមមានអ្នកដំណើរមកពីប្រទេសអាហ្វហ្គានីស្ថាន, បង់ក្លាដែស, ប្រេស៊ីល, អាហ្រ្វិកខាងត្បូង, ឥណ្ឌា, នេប៉ាល់, ប៉ាគីស្ថាន និងស្រីលង្កា។ អ្នកដំណើរមកប្រទេសទាំង៨នេះ ក៏ត្រូវតម្រូវឱ្យមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្ដស្ដង់ដារ PCR រយៈពេល៧២ម៉ោង មុននឹងចូលមកក្នុងប្រទេសតួកគី។

    គួរបញ្ជាក់ថា អ្នកដំណើរមកពីចក្រភពអង់គ្លេស, អ៉ីរ៉ង់ អេហ្ស៊ីប និងសិង្ហបុរីក៏នឹងត្រូវតម្រូវឱ្យមានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្ដស្ដង់ដារ PCR ផងដែរ។ ប៉ុន្តែ សម្រាប់អ្នកដំណើរមកពីប្រទេសដទៃទៀត ក្រៅពីប្រទេសដែលត្រូវបានរឹតត្បិតការធ្វើដំណើរខាងលើ និងដែលមានលិខិតបញ្ជាក់ពី ការចាក់វ៉ាក់សាំង ១៤ថ្ងៃមុននឹងចូលមកក្នុងប្រទេសតួកគី នឹងត្រូវបានលើកលែងពីការធ្វើតេស្ដ PCR រួមទាំងការធ្វើចត្តាឡីស័ក១៤ថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ