• ចិន រកឃើញករណីជំងឺផ្តាសាយបក្សី H10N3 ដែលកើតមកលើមនុស្សជាលើកដំបូងបង្អស់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសចិនបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សី H10N3 ដែលឆ្លងមកលើមនុស្សជាលើកដំបូងបំផុត។ ករណីនោះបានកើតលើបុរសអាយុ ៤១ ឆ្នាំម្នាក់ ដែលរស់នៅក្រុង Zhenjiang ខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន ខណៈមូលហេតុនៃការឆ្លងបែបណា នៅមិនទាន់មានការអះអាងច្បាស់លាស់នោះទេ។ ជំងឺនេះមិនវាយប្រហារខ្លាំងនោះទេ ឬអាចនិយាយបានថា វាឆ្លងក្នុងករណីស្រាលប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលក៏នៅមិនទាន់រកឃើញមានអ្នកឆ្លងផ្សេងទៀតដែរ។

    បុរសវ័យកណ្ដាលម្នាក់នោះបានឆ្លងជំងឺផ្ដាសាយបក្សី H10N3 និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ។ គាត់មានរោគសញ្ញាដូចជា៖ គ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀត មុនពេលដែលគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ វាគឺជាករណីដំបូងបំផុតសម្រាប់ប្រទេសចិន ដែល H10N3 អាចឆ្លងមកលើមនុស្សបាន។ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរបាននិយាយថា ហានិភ័យនៃការចម្លងទៅមនុស្សផ្សេងទៀតគឺមានទាបនៅឡើយទេ។

    ជំងឺផ្តាសាយបក្សីជាច្រើនប្រភេទមានវត្តមាននៅក្នុងប្រទេសចិន ហើយអ្នកដែលធ្វើការជាមួយបក្សីច្រើនតែឆ្លងយូរៗម្ដង។ ប្រទេសចិនក៏មិនធ្លាប់មានករណីជំងឺផ្តាសាយបក្សីមកលើមនុស្ស ដែលគួរឱ្យកត់សម្គាល់នោះទេ ចាប់តាំងពី H7N9 ដែលបានសម្លាប់មនុស្សប្រហែល ៣០០ នាក់ ក្នុងអំឡុងឆ្នាំ ២០១៦-២០១៧ ។ ប្រទេសចិនក៏បានបញ្ជាក់ដែរថា មិនមានករណីផ្សេងទៀតទាក់ទងនឹង H10N3 ដែលឆ្លងមកលើមនុស្ស ត្រូវបានពិភពលោករាយការណ៍ពីមុនមកនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ