អគ្គីសនីកម្ពុជា ហៅកាត់ថា (EDC) បានប្រកាសជូនដំណឹង ផ្អាកផ្អត់ផ្គង់អគ្គីសនីបណ្ដោះអាសន្នរយៈពេល៣ថ្ងៃ ដោយមូលហេតុ អនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ។
ទីតាំងតំបន់មួយចំនួនដែលត្រូវផ្អាកទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត សូមបងប្អូនជ្រាបជាដំណឹង៕