កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដែលគិតត្រឹមរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងបានកើនឡើងដល់ទៅ ជាង ២ពាន់នាក់។ នេះបើគិតត្រឹមចំនួនដែលប្រកាសដោយក្រសួងសុខាភិបាល រាប់ចាប់ពីថ្ងៃទី ៣០ ឧសភា ដល់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១។
គួរបញ្ជាក់ឲ្យដឹងដែរថា តាមរយៈតួលេខដែលចេញដោយក្រសួងសុខាភិបាល ចំនួនអ្នកឆ្លង ក្នងរយៈពេល ៣ ថ្ងៃជាប់គ្នាគឺ ២,០៥៦ នាក់ ដែលក្នុងនោះ ៖
១. ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២១ គឺ ៦៩០ នាក់
២. ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២១ គឺ ៦១៦ នាក់
៣. ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១ គឺ ៧៥០ នាក់