ប្រទេសជប៉ុនគ្រោងនឹងធ្វើការរឹតបន្តឹងការគ្រប់គ្រងតាមព្រំដែនរបស់ខ្លួនចាប់ពីថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ទៅលើអ្នកធ្វើដំណើរមកពីប្រទេសវៀតណាម និងម៉ាឡេស៊ី ដើម្បីការពារការរីករាលដាលនូវទម្រង់ថ្មីៗនៃមេរោគកូវីដ.១៩។
ប្រភពពីរដ្ឋាភិបាលបានឱ្យដឹងកាលពីថ្ងៃទី ៣១ ខែឧសភាថា ប្រជាជនមកពីប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងពីរនេះត្រូវស្នាក់នៅក្នុងទីតាំងដែលកំណត់ដោយរដ្ឋាភិបាលរយៈពេល ៦ថ្ងៃបន្ទាប់ពីការមកដល់ប្រទេសជប៉ុន។
ជប៉ុនក៏នឹងកំណត់រយៈពេលនៃការធ្វើចត្តាឡីស័កនៅទីតាំងបែបនេះចំនួន ១០ថ្ងៃសម្រាប់អ្នកដំណើរមកពីប្រទេសអាហ្គានីស្ថាន និងរយៈពេល ៣ថ្ងៃសម្រាប់អ្នកទេសចរមកពីប្រទេសថៃ និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក៕