• ទូតខ្មែរនៅកូរ៉េខាងត្បូង ជូនដំណឹងដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរចេញ និងចូលប្រទេសមួយនេះ

    (សេអ៊ូល)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ចំពោះការធ្វើដំណើរមុនពេលចាកចេញពីប្រទេសមួយនេះ តាមប្រព័ន្ធ «Re-entry Permit System»។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។

    សេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតខ្មែរ បានបញ្ជាក់ដូចខាងក្រោម៖

    *ទី១៖ រាល់អ្នកធ្វើដំណើរទាំងអស់ដែលមានបំណងធ្វើដំណើរចាកចេញជាបណ្តោះអាសន្ន និងវិលត្រឡប់មកសាធារណរដ្ឋកូរ៉េវិញ ត្រូវជូនដំណឹងអំពីការធ្វើដំណើរចាកចេញពីសាធារណរដ្ឋកូរ៉េ របស់ខ្លួនតាមរយៈ www.hikorea.go.kr ឱ្យបានមុនរយៈពេល៤ថ្ងៃ។

    *ទី២៖ ក្នុងករណីអ្នកធ្វើដំណើររូបណា បានចាកចេញដោយមិនទាន់ទទួលបានការអនុញ្ញាតនៅឡើយនោះ នឹងត្រូវបានលុបនូវសុពលភាព Foreingn Resident card (Alien card)។

    *ទី៣៖ ចំពោះអ្នកធ្វើដំណើរដែលមិនបានជូនដំណឹងអំពីការផ្លាស់ប្តូរពេលវេលា នៃការធ្វើដំណើរជាមុនតាមប្រព័ន្ធខាងលើ ហើយមានការយឺតយ៉ាវដោយបញ្ហាអំពីការផ្ទៀងផ្ទាត់មុនពេលចាក់ចេញ (departuer clearance) នឹងមិនត្រូវអនុញ្ញាតឱ្យឡើងយន្តហោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ