• ខេត្តកំពត៖ មិនមានបិទផ្សារណាមួយនោះឡើយ គ្រាន់តែហាមឃាត់ការលក់គ្រឿងស្រវឹង និងអនុវត្តបំរាមគោចរពេលរាត្រីប៉ុណ្ណោះ

    (កំពត)៖ រដ្ឋបាលខេត្តកំពត មិនមានគោលបំណងបិទផ្សារណាមួយនោះឡើយ ក្នុងភូមិសាស្ដ្រខេត្តកំពត ដោយគ្រាន់តែហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ, មិនឲ្យមានការជួបជុំ និងអនុវត្តបំរាមគោចរពេលរាត្រី ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាជាផ្លូវការបន្ថែម របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

    តាមរយៈ Facebook រដ្ឋបាលខេត្តកំពត បានអះអាងថា រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីសម្រេចអនុវត្តវិធានការរដ្ឋបាល ដោយផ្ដោតសំខាន់ទៅលើការហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំនានាព្រមទាំងបម្រាមគោចរពីម៉ោង២០៖០០ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១តែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

    រដ្ឋបាលខេត្តកំពត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ កុំមានការយល់ច្រលំថា រដ្ឋបាលខេត្តគ្រោងបិទផ្សារណាមួយឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ