• ទីបំផុត WHO ប្រកាសទទួលស្គាល់ វ៉ាក់សាំង សុីណូវ៉ាក់ របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់

    កាលពីថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ អង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់ វ៉ាក់សាំង Sinovac របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងការពារកូវីដ Sinovac ជាវ៉ាក់សាំងចិនទី ២ ដែលទទួលបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

    ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំរីករាយដែលបានប្រកាសថាវ៉ាក់សាំង Sinovac-CoronaVac ត្រូវបានផ្តល់ការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកបន្ទាប់ពីត្រូវបានរកឃើញថាវ៉ាក់សាំងនេះ មានសុវត្ថិភាព ប្រសិទ្ធភាពនិងការធានាគុណភាព” ។ លោកបានបន្ថែមថា “តម្រូវការក្នុងរក្សាទុកងាយស្រួលរបស់ Sinovac ធ្វើឱ្យមានភាពសមស្របសម្រាប់ប្រទេសដែលមានធនធានទាប” ។

    អង្គការសុខភាពពិភពលោកបាននិយាយថាការចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ មានន័យថា វ៉ាក់សាំងបានបំពេញតាមស្តង់ដារអន្តរជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ