• Ancelotti លាឈប់ពីក្លិប Everton ទៅដឹកនាំ Real ជាលើកទី២ ក្រោមកិច្ចសន្យា ៣ឆ្នាំ

    (ម៉ាឌ្រីដ)៖ លោក Carlo Ancelotti បានចុះចេញពីតំណែងគ្រូបង្វឹកក្លិប Everton ដើម្បីទៅដឹកនាំក្លិបអេស្ប៉ាញ Real Madrid រយៈពេល ៣ឆ្នាំដែលជាលើកទី២ របស់លោកនៅទឹកដី Santiago Bernabeu។

    តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអ៉ីតាលី វ័យ ៦១ឆ្នាំខាងលើនេះ បានដឹកនាំក្រុមស្ករគ្រាប់ Everton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ នៅ Premier League ក្នុងរដូវកាលដំបូងរបស់លោកនៅកីឡដ្ឋាន Goodison Park នារដូវកាល ២០២០-២០២១ ក្រោមកិច្ចសន្យារយៈពេល ១៨ខែក្នុងលីគអង់គ្លេសមួយនេះ។

    Ancelotti ក៏ធ្លាប់បានដឹកនាំ Real Madrid បាន ២ឆ្នាំផងដែរនៅឆ្នាំ២០១៣ដល់ឆ្នាំ២០១៥ ដោយឈ្នះបានពានធំ UEFA Champions League ១ដងដែរ មុនពេលត្រូវបានតែងតាំងឲ្យដឹកនាំជាលើកទី២ ក្រោមកិច្ចសន្យា ៣ឆ្នាំ ដើម្បីជំនួសតំណែង Zinedine Zidane ដែលបានលាឈប់។

    Real Madrid ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ La Liga រដូវកាលនេះ នឹងបង្ហាញខ្លួនលោក Carlo Ancelotti ជាផ្លូវការនៅថ្ងៃពុធនេះក្នុងសន្និសីទ គ្រាដែល Everton ក៏បានកំពុងស្វែងរកអ្នកចាត់ការទូទៅថ្មីផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ