• អតិថិជន​ថ្មី​ eWallet ​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី អាច​ទទួលបានការ​ហៅទូរស័ព្ទ​ចេញ​ដោយ​ឥត​គិតថ្លៃ

    ការ​ផ្តល់ជូនការ​បង្វិល​​​​ប្រាក់ជូន​​វិញ ១០០% អាច​មាន​ន័យ​ថាជា​ការ​ “ហៅ​ទូរស័ព្ទ​ចេញ​ដោយ​ឥត​គិតថ្លៃ” រយៈពេល​មួយខែ​សម្រាប់​អ្នកប្រើប្រាស់​ថ្មី​នៃ​កម្មវិធី eWallet របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី។

    ការ​ផ្តល់​ជូន​នេះ ដែល​មាន​សុពលភាព​​​ចាប់​ពី​ថ្ងៃទី​១​ ដល់​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ​២០២១ គឺ​សម្រាប់​អតិថិជន​ថ្មី​នៃ​​កម្មវិធី​ eWallet របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ប្រើ​ប្រាស់​ដើម្បី​​ទូទាត់​ការ​ចំណាយ​លើ​ការ​​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​របស់ពួកគេ​ដោយ​ប្រើប្រាស់​កម្មវិធី TrueMoney Wallet។ សាច់​ប្រាក់​ដែល​បាន​ចំណាយ​​លើ​ការ​បញ្ចូល​ទឹកប្រាក់ទូរស័ព្ទនេះ នឹង​ត្រូវបានបង្វិល​ជូនវិញ​ទៅកាន់​កម្មវិធី TrueMoney Wallet របស់​អតិថិជន​ភ្លាមៗ។

    លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី យើង​តែង​តែង​ស្វែង​​​រក​​វិធីផ្សេងៗ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អតិថិជន​របស់​​យើង។ យើង​ក៏ចង់​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​របស់យើង​ផងដែរ​ឱ្យ​ធ្វើការ​ទូទាត់​ការ​ចំណាយ​តាម​អនឡាញ​ឱ្យ​បានច្រើន​តាមដែលអាចធ្វើបាន ពីព្រោះ​វា​គឺជា​មធ្យោបាយទូទាត់​ការ​ចំណាយ​ដែល​មាន​សុវត្ថិភាព និងប្រសិទ្ធភាពជាង​”។

    ការ​បង្វិល​ប្រាក់​ត្រលប់មកវិញនេះ​គឺ​សម្រាប់​គ្រប់​បណ្តាញ​ទូរស័ព្ទចល័តទាំងអស់​នៅ​កម្ពុជា។

    លោក​ស្រី ឃួន ហ្រ្វង់តារា បាន​បន្ថែម​ថា៖ “តាមរយៈការ​ផ្តល់ជូនការ​បង្វិល​​​​ប្រាក់ជូន​​វិញភ្លាមៗ​ទៅ​ឱ្យ​អតិថិជន​របស់​យើង យើង​កំពុង​ផ្តល់ជូន​អតិថិជន​ថ្មី​របស់​យើង​នូវការ​ហៅ​ទូរស័ព្ទ​ចេញដោយ​ឥត​គិត​ថ្លៃ​រយៈពេល​មួយខែ។ នេះគឺ​គ្រាន់តែ​មធ្យោបាយ​មួយ​បន្ថែម​ទៀតប៉ុណ្ណោះ​ដែល​យើង​អាច​ជួយ​អតិថិជន​របស់​យើង​បាន​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ”។

    ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។ យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

    ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ ទ្រូម៉ាន់នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​​ដែល​ផ្តល់សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម។ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយ​ផ្គត់​ផ្គង់សេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

    នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ