• កូវីដ-១៩៖ ហ្វីលីពីនបន្តបិទខ្ទប់រដ្ឋធានីម៉ានីល, ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន

    (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទសប្ដាហ៍នេះបានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 បើទោះជាចំនួនករណីឆ្លងបានថមថយចុះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

    បើតាមវិធានការបិទខ្ទប់មួយផ្នែកខាងលើ ការជួបជុំបែបសាសនាត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម ៣០ភាគរយ ខណៈនៅតាមភោជនីយដ្ឋាននានាកំណត់ ត្រឹម ២០ភាគរយ ហើយការធ្វើដំណើរដែលគ្មានភាពចំាបាច់នៅតែត្រូវហាមឃាត់ដដែល។ ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធានការបិទខ្ទប់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេក៏បានសម្រេចចិត្តពន្យារពេលបម្រាមលើអ្នកដំណើរមកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, បង់ក្លាដែស, នេប៉ាល់, អូម៉ង់, និងអេមីរ៉ាត់អារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែមិថុនាផងដែរ។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប ១,២៣០,៣០១នាក់ ក្នុងនោះស្លាប់ ២០,៩៦៦នាក់ និងជាសះស្បើយឡើងវិញ ១,១៥៥,០៤៥នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ