• អ្នកស្លាប់ដោយសារកូវីដ-១៩ ក្នុងប្រទេសប៉េរូ កើនដល់ជាង ១៨០,០០០នាក់ ក្រោយការរាប់តួលេខឡើងវិញ

    (លីម៉ា)៖ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា ប្រទេសប៉េរូ នៅថ្ងៃចន្ទសប្ដាហ៍នេះមានចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 សរុបច្រើនជាងជិតបីដងនៃតួលេខអ្នកស្លាប់ផ្លូវការរបស់ខ្លួន បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ឡើងវិញ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។

    បើតាមសាកលវិទ្យាល័យ Johns Hopkins ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសប៉េរូ បានកើនឡើងពីតួលេខបច្ចុប្បន្ន ៦៩,៣៤២នាក់ដល់ ១៨០,៧៦៤នាក់ដែលធ្វើឱ្យប្រទេសនេះមានអត្រាមរណភាពអាក្រក់បំផុត។ ប៉េរូ បានស្ថិតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន ដែលរងគ្រោះខ្លាំងបំផុតក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាត COVID-19 ដោយមន្ទីរពេទ្យរបស់ខ្លួនមានផ្ទុកនូវអ្នកជំងឺយ៉ាងច្រើនកុះករ និងមានតម្រូវការ អុកស៊ីសែនជាច្រើនបំពង់ផងដែរ។

    ក្រុមអ្នកជំនាញបានព្រមានជាយូរមកហើយថាចំនួនអ្នកស្លាប់ពិតប្រាកដត្រូវបានគេរាប់បញ្ចូលតិចតួចបំផុតទៅក្នុងស្ថិតិផ្លូវការបណ្ដាលមកពីកង្វះខាត ការធ្វើតេស្ដដែលធ្វើឱ្យគេពិបាកក្នុងការកំណត់តើថាមនុស្សម្នាក់ស្លាប់ដោយសារ COVID-19 ឬកត្តាដទៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ