• Jony Ive អតីតប្រធានផ្នែករចនារបស់ Apple បានជួយរចនាម៉ូត iMac ជំនាន់ថ្មីឆ្នាំ២០២១

    លោក Jony Ive អតីតប្រធានផ្នែករចនារបស់ Apple បានជួយរចនាម៉ូត iMac ជំនាន់ថ្មីឆ្នាំ២០២១ ដែលមានរូបរាងផ្លាស់ប្ដូរទាំងស្រុង បើទោះបីលោកបានចាកចេញពី Apple អស់រយៈពេល៣ឆ្នាំមកហើយក៏ដោយ នេះបើយោងទៅតាមអ្នកជំនាញពីស្ថាប័នព័ត៌មាន Wired។

    លោក Jony Ive ជាអតីតបុគ្គលសំខាន់ និងមានស្នាដៃម្នាក់នៅ Apple ត្បិតផលិតផលរបស់ក្រុមហ៊ុននេះជាច្រើន រួមមាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និងប្រព័ន្ធប្រតិបត្តិការ iOS សុទ្ធតែបានឆ្លងកាត់ស្នាដៃឌីហ្សាញរបស់គាត់ទាំងអស់។

    គាត់បានបម្រើការនៅ Apple អស់រយៈពេល ២៩ឆ្នាំ និងបានលាឈប់នៅ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន។

    ជុំវិញដំណឹងខាងលើ ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ប្រាប់ Wired ថា Jony Ive ពិតជាបានចូលរួមក្នុងការបង្កើត iMac ជំនាន់ថ្មីពិតមែន។ ប៉ុន្ដែវាហាក់មិនចំលែកពេកនោះទេ ត្បិតអីការរចនាកុំព្យូទ័រនីមួយៗ គឺត្រូវចំណាយពេលយូរ និងច្រើនដំណាក់កាល ដូចនេះ Jony Ive មានការពាក់ព័ន្ធនឹងការផលិតកុំព្យូទ័រជំនាន់ថ្មីរបស់ Apple វាជារឿងមួយដ៏សមហេតផល។

    គួរបញ្ជាក់ថា iMac ជំនាន់ថ្មីដែលទើបប្រកាសចេញកាលពី ខែមេសា កន្លងទៅ ត្រូវបានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង រួមទាំងប្ដូរឈីបថ្មី Apple Silicon M1។ ក្រៅពីនេះវាក៏មាន ជម្រើសដល់ទៅ ៧ពណ៌ រួមមានពណ៌បៃតង លឿង ទឹកក្រូច ផ្កាឈូក ស្វាយ ខៀវ និងពណ៌ប្រាក់ដែលជាពណ៌ដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ