• អត្រាឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាបន្តធ្លាក់ចុះវិញ

    (ញូដេលី)៖ អត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅទូទាំងប្រទេសនេះ ត្រូវបានគេមើលឃើញថា បង្ហាញសញ្ញាធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែបើពិនិត្យទៅលើតួលេខជាក់ស្តែងវិញនោះ វានៅតែស្ថិតក្នុងកម្រិតខ្ពស់ជាងគេ នៅលើពិភពលោកដដែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

    នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ឥណ្ឌាបានរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ១៥២,៧៣៤នាក់ទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ២៨,០៤៧,៥៣៤ករណី។ នេះជាអត្រាឆ្លងប្រចាំធ្លាក់ចុះទាបបន្ថែមទៀត បើគិតនៅអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

    សម្រាប់រយៈពេលដូចគ្នា អ្នកជំងឺប្រមាណ ៣,១២៨នាក់ទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ៣២៩,១០០នាក់។ ដោយឡែកអ្នកជំងឺ ២៥.៧លាននាក់បានជាសះស្បើយ និងជាង ២លាននាក់កំពុងបន្តសម្រាកព្យាបាល។

    គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន ២០៧លានដូសហើយជូនប្រជាជន ដោយក្នុងមនុស្សជាង ១៦៤លាននាក់ បានចាក់យ៉ាងហោចណាស់ ១ដូស (១២% នៃចំនួនប្រជាជនសរុប) និងជិត ៤៣លាននាក់បានចាក់គ្រប់ដូស (៣.១% នៃចំនួនប្រជាជនសរុប)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ