• រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ក្នុងខែឧសភាកម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់

    (ភ្នំពេញ)៖ ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

    * សប្តាហទី១ ភ្ញៀវប្រមាណ ១៩,៧០៥ នាក់
    * សប្តាហទី២ ភ្ញៀវប្រមាណ ៤៩,៨៨០ នាក់
    * សប្តាហទី៣ ភ្ញៀវប្រមាណ ៥២,៨៩១ នាក់
    * សប្តាហទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩ នាក់។

    គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖
    * ខេត្តកំពត៖ ៣៨,៨១៧ នាក់
    * ខេត្តបាត់ដំបង៖ ២៦,៨៤០ នាក់
    * ខេត្តកែប៖ ២៣,០០៤នាក់
    * ខេត្តសៀមរាប៖ ១៨,៧៥៧ នាក់
    * ខេត្តកំពង់ស្ពឺ៖ ១៦,១៨៧ នាក់
    * ខេត្តព្រះសីហនុ៖ ១២,១៦០នាក់។

    លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។

    រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ