• ម៉ាឡេស៊ី នឹងបិទផ្សារទំនើបទាំងអស់ កំឡុងពេលវិធានការបិទខ្ទប់ទាំងស្រុង នាដើមខែក្រោយនេះ

    (គូឡាឡាំពូ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា រាល់ផ្សារទំនើប (Mall) ទាំងអស់នឹងត្រូវបិទទ្វារ ខណៈវិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតាក្នុងកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

    វិស័យទាំងនេះ រួមមានវិស័យសុខាភិបាល ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ម្ហូបអាហារ ក៏ដូចជាធនាគារជាដើម។

    រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនក្រោមវិស័យឧស្សាហកម្មចំនួន១២ បន្តប្រតិបត្តិការផងដែរ ដូចជារោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ឧបករណ៍វេជ្ជសាស្ត្រ វាយនភ័ណ្ឌ និងប្រេងឧស្ម័ន។ វិស័យទាំងនេះនឹងត្រូវបើកប្រតិបត្តិការតែ ៦០ភាគរយ។

    ការប្រកាសនៅថ្ងៃអាទិត្យនេះបានធ្វើឡើង បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តីបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីនឹងត្រូវអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី១៤ខែមិថុនា។

    គួរបញ្ជាក់ថា តួលេខអ្នកឆ្លងនៅម៉ាឡេស៊ីបានកើនឡើងយ៉ាងគំហុក។ កាលពីថ្ងៃសៅរ៍មានឆ្លងថ្មីរហូតដល់ ៩,០២០នាក់ និងស្លាប់ ៩៨នាក់។ នៅថ្ងៃអាទិត្យនេះមានអ្នកឆ្លងថ្មី ៦,៩៩៩នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនលើស ៥៦០,០០០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ