• កញ្ចប់ថវិការបស់លោក ចូ បៃដិន នឹងធ្វើឱ្យមានឱនភាព ១.៨ទ្រីលានដុល្លារ ដល់ផែនការចំណាយហិរញ្ញវត្ថុ

    (វ៉ាស៊ីនតោន)៖ សំណើកញ្ចប់ថវិកា ៦ទ្រីលានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ឆ្នាំ២០២២ នឹងធ្វើឱ្យមានឱនភាពថវិកា ១.៨ទ្រីលានដុល្លារនៃរដ្ឋាភិបាលសហព័ន្ធ បើទោះជាមានការដំឡើងពន្ធលើសាជីវកម្មនានា និងប្រជាជនអាមេរិកមានប្រាក់ចំណូលខ្ពស់ដែលត្រូវ កំណត់ឱ្យបង់ពន្ធសម្រាប់ផែនការដ៏មានមហិច្ឆតារបស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

    លោក ចូ បៃដិនបានប្រកាសរួចហើយពីផែនការកញ្ចប់ថវិកាដ៏ធំរបស់លោក ប៉ុន្តែនៅកំឡុងការប្រកាសមួយនៅថ្ងៃសុក្រនេះ លោកនឹងបញ្ចូលកញ្ចប់ ថវិកាទាំងនោះរួមគ្នាតែមួយក្រោមក្របខណ្ឌនៃកញ្ចប់ថវិកាដែលមានស្រាប់នៃរដ្ឋបាលរបស់លោក ក្នុងនោះរួមមានទាំងសន្តិសុខសង្គម និងថែទាំ វេជ្ជសាស្ត្រជាដើម។

    គួរបញ្ជាក់ថា កញ្ចប់ថវិការបស់លោក ចូ បៃដិនត្រូវបានគេរំពឹងថានឹងធានានូវកំណើនសេដ្ឋកិច្ច ៥.២ភាគរយនៅក្នុងឆ្នាំ២០២១នេះ និង៤.៣ភាគរយនៅឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ