• លាហើយ! ខ្សែកាបខ្វាត់ខ្វែងពេញផ្លូវ នៅខេត្តសៀមរាប

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននារសៀលនេះបានឱ្យដឹងថា មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបកំពុងអនុវត្តគម្រោងកាត់ផ្តាច់ខ្សែកាបពីលើអាកាស ឱ្យចូលទៅក្នុងបំពង់កប់ក្រោមដីវិញ ដើម្បីធ្វើឱ្យនៅលើផ្លូវមានសោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសាធារណៈ។

    លោក សុខ សីហា ប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបបានឱ្យដឹងថា គម្រោងកាត់ខ្សែកាបពីលើអាកាសចូលក្នុងបំពង់កប់ក្រោមដី នៅតាមដងផ្លូវសំខាន់ៗ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នេះ បានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវមួយចំនួន នៅក្នុងក្រុងសៀមរាប បានចំនួន១៥ ផ្លូវ ដែលមានប្រវែងជាង៧០ គីឡូម៉ែត្រ។

    លោកបន្តថា គម្រោងកាត់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនេះ ដើម្បីធ្វើយ៉ាងណាឈប់ឱ្យមានខ្សែ កាបទាំងអស់នៅលើអាកាសបន្ដទៀតនៅតាមខ្សែផ្លូវធំៗ ប៉ុន្តែខ្សែផ្លូវតូចៗនៅតែមានដដែល។

    លោកបន្តទៀតថា បច្ចុប្បន្នការងារនេះ កំពុងរួមសហការអនុត្តន៍ជាមួយអង្គភាពពាក់ ព័ន្ធជាច្រើនរួមមាន៖ អង្គភាពអគ្គិសនី រដ្ឋាករទឹក និងក្រុម ការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលអាចនឹងរួចរាល់ដំណាលគ្នាជាមួយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ពោលគឺអាចនឹងរួចរាល់ទាំងស្រុងនាឆ្នាំ ២០២៣ខាងមុខ។

    បើសិនជាយើងធ្វើ រួចរាល់ទាំងអស់ប្រហែលជា ១៣០គីឡូម៉ែត្រនៅក្នុងក្រុង យើងនឹងមានខ្សែកាបឧបទិកនៅក្រោមដី ហើយយើងថាដាក់ទាំងអស់មិនបានទេ ដោយសារនៅកន្លែងមួយ ចំនួន ដែលសម្រាប់បំបែក ចេញពីផ្លូវមេ ទៅផ្លូវរងតូចៗយើងដាក់នៅលើបង្កោលអគ្គិសនីឬបង្គោលរបស់ទូរគមនាគមន៍ផ្ទាល់ ដើម្បីចែកទៅជូនប្រជាពលរដ្ឋ ចង់និយាយថាបណ្តាញមេយើងប្រើបំពង់ បណ្តាញរងតូចៗយើងអាចមានបំពង់ខ្លះ ហើយភាគច្រើនយើងនៅប្រើនៅលើអាកាសដែរដើម្បីចូលទៅតាមផ្ទះ។

    លោកប្រធានមន្ទីរប្រៃសណី យ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានសំណូមពរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសំខាន់ៗ សូមការ យោគយល់អធ្យាស្រ័យចំពោះការលំបាកក្នុងពេលដំណើរឆ្លងកាត់ឬចេញចូលផ្លូវមុខលំនៅឋានរបស់ខ្លួន ក្នុង អំឡុងពេលផ្លាស់ប្តូរកាត់ផ្តាច់ខ្សែ ពីលើអាកាសមកក្រោមដី និងភាពយឺតយ៉ាវ ឬភាពរអាក់រអួលខ្លះៗនៃការប្រើប្រាស់បណ្តាញខ្សែកាប និងសូមកុំកាត់ផ្តាច់បណ្តាញខ្សែដែលនៅរាយប៉ាយ ដោយខ្លួនឯង ដែលអាចបណ្តាលឱ្យដាច់បណ្តាញខ្សែកាបឬប៉ះចំបណ្តាញអគ្គិសនីដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងនោះសូមបងប្អូនផ្តល់ដំណឹងមកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីក្រុមការងារចុះទៅកាត់ផ្តាច់ឬរៀបចំសម្រួលជូន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ