• ហ្វីលីពីន នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech លើមនុស្សអាយុចាប់ពី «១២-១៥ឆ្នាំ» ក្នុងពេលឆាប់ៗ

    (ម៉ានីល)៖ ប្រធានរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) លោក រ៉ូឡេនដូ អ៊ែនរីក ដូមីងហ្គោ (Rolando Enrique Domingo) បាននិយាយថា ប្រទេសហ្វីលីពីន នឹងអនុម័តឲ្យប្រើវ៉ាក់សាំងបង្កាជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំពោះប្រជាជនវ័យក្មេងដែលមានអាយុចន្លោះពី ១២-១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

    លោក Rolando Enrique Domingo បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំ តាមកញ្ចក់ទូរទស្សន៍ជាមួយប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte) កាលពីថ្ងៃពុធសប្តាហ៍នេះថា «ក្នុងរយៈពេលមួយសប្តាហ៍ យើងនឹងចេញការធ្វើវិសោធនកម្ម លើការអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយយើងនឹងអាចប្រើវាបាន ចំពោះមនុស្សវ័យក្មេងដែលមានអាយុចន្លោះពី ១២-១៥ឆ្នាំ»។

    គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ០៧ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន ហើយការអនុម័តឲ្យប្រើលើមនុស្សវ័យក្មេង គឺជាការបោះជំហានមួយចំនួនទៀតដោយប្រទេស ដែលមានប្រជាជនសរុបជាង ១១០លាននាក់មួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ